បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អប្ប​មត្ត​ក​វិស្ស​ជ្ជ​កៈ​។​ ​ការ​សន្មតិ​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អប្ប​មត្ត​ក​វិស្ស​ជ្ជ​កៈ​ ​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ឆ្លើយ​មក​។​ ​សង្ឃ​បាន​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អប្ប​មត្ត​ក​វិស្ស​ជ្ជ​កៈ​ហើយ​ ​ការ​សន្មតិ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​៤៤៣​]​ ​ភិក្ខុ​ជា​អប្ប​មត្ត​ក​វិស្ស​ជ្ជ​កៈ​នោះ​ ​(​បើ​មាន​ភិក្ខុ​មក​សូម​ម្ជុល​)​ ​ត្រូវឲ្យ​ម្ជុល​មួយ​ ​(​ម្តង​)​។​ ​ត្រូវឲ្យ​កាំបិត​។​ ​ត្រូវឲ្យ​ស្បែកជើង​។​ ​ត្រូវឲ្យ​វត្ថពន្ធ​ចង្កេះ​។​ ​ត្រូវឲ្យ​យោគបាត្រ​។​ ​ត្រូវឲ្យ​សំពត់​តម្រង់​ទឹក​។​ ​ត្រូវឲ្យ​ធម្ម​ក្រក​។​ ​ត្រូវឲ្យ​សំ​ពត់​កុសិ​ ​(​ខ្ទង់​វែង​)​។​ ​ត្រូវឲ្យ​សំពត់​អ​ឌ្ឍ​កុសិ​ ​(​ខ្ទង់​ខ្លី​)​។​ ​ត្រូវឲ្យ​សំពត់​មណ្ឌល​ ​(​ផ្ទាំង​ធំ​)​។​ ​ត្រូវឲ្យ​សំពត់​អឌ្ឍមណ្ឌល​ ​(​ផ្ទាំង​តូច​)​។​ ​ត្រូវឲ្យ​សំពត់​អនុវាត​។​ ​ត្រូវឲ្យ​សំពត់​សម្រាប់​ថែម​ ​ឬ​សំពត់​សម្រាប់​ប៉ះ​។​ ​បើ​មាន​សប្បិ​ក្តី​ ​ប្រេង​ក្តី​ ​ទឹកឃ្មុំ​ក្តី​ ​ស្ករអំពៅ​ក្តី​ ​(​ភិក្ខុ​អ្នក​ចែកចាយ​បរិក្ខារ​នោះ​)​ ​ត្រូវឲ្យ​ដល់​សង្ឃ​ឆាន់​ ​ក្នុង​គ្រា​ម្តង​ៗ​។​ ​បើ​សង្ឃ​ត្រូវការ​ទៀត​ ​ត្រូវឲ្យ​ទៀត​។​ ​បើ​សង្ឃ​ត្រូវការ​ម្តង​ទៀត​ ​ត្រូវឲ្យ​ម្តង​ទៀត​។​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់