ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​ពិចារណា​ឃើញ​ ​នូវ​មូល​នៃ​សេចក្តី​វិវាទ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​មូល​នៃ​សេចក្តី​វិវាទ​ ​ដ៏​លាមក​នោះ​ឯង​ ​ក្នុង​អធិករណ៍​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​មិនបាន​ពិចារណា​ឃើញ​ ​នូវ​មូល​នៃ​សេចក្តី​វិវាទ​ខាងក្នុង​ ​និង​ ​ខាងក្រៅ​ ​មាន​សភាព​យ៉ាងនេះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​ប្រតិបត្តិ​ ​កុំ​ឲ្យ​មូល​នៃ​សេចក្តី​វិវាទ​ ​ដ៏​លាមក​នោះ​ ​ចំរើន​តទៅ​ខាងមុខ​ ​ក្នុង​អធិករណ៍​នោះ​ទៀត​ឡើយ​។​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ការ​លះបង់​ ​នូវ​មូល​នៃ​សេចក្តី​វិវាទ​ដ៏​លាមក​នុ៎ះ​។​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​មិន​ឲ្យ​មូល​ ​នៃ​សេចក្តី​វិវាទ​ ​ដ៏​លាមក​នោះ​ ​ចំរើន​តទៅ​ខាងមុខ​ទៀត​បាន​។​
 [​៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​មានត​ទៅទៀត​ ​ភិក្ខុ​ជា​អ្នក​លុបគុណ​គេ​ ​ជា​អ្នក​ប្រណាំង​វាសនា​។​បេ​។​ ​ជា​អ្នកមាន​សេចក្តី​ឫស្យា​ ​ជា​អ្នកមាន​សេចក្តី​កំណាញ់​។​បេ​។​ ​ជា​អ្នក​អួតអាង​ ​ជា​អ្នកមាន​មាយា​។​បេ​។​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​ជា​អ្នកមាន​សេចក្តី​ឃើញ​ខុស​។​បេ​។​ ​ជា​អ្នក​បបោសអង្អែល​ទិដ្ឋិ​របស់​ខ្លួន​ ​ប្រកាន់​
ថយ | ទំព័រទី ៦២ | បន្ទាប់