គប្បី​ប្រតិបត្តិ​ ​ដើម្បីកុំឲ្យ​មូល​នៃ​អនុ​វិវាទ​ ​ដ៏​លាមក​នោះ​ ​ចំរើន​តទៅ​ខាងមុខ​ ​ក្នុង​អធិករណ៍​នោះ​ទៀត​ឡើយ​។​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ការ​លះបង់​ ​នូវ​មូល​នៃ​អនុវាទ​ដ៏​លាមក​នុ៎ះ​។​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​មិន​ឲ្យ​មូល​ ​នៃ​អនុវាទ​ ​ដ៏​លាមក​នុ៎ះ​ ​ចំរើន​តទៅទៀត​បាន​។​
 [​៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​មានត​ទៅទៀត​ ​ភិក្ខុ​ជា​អ្នក​លុបគុណ​គេ​ ​ជា​អ្នក​ប្រណាំង​វាសនា​។​បេ​។​ ​ជា​អ្នកមាន​សេចក្តី​ឫស្យា​ ​ជា​អ្នកមាន​សេចក្តី​កំណាញ់​។​បេ​។​ ​ជា​អ្នកមាន​អំនួត​ ​ជា​អ្នកមាន​មាយា​។​បេ​។​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​ជា​អ្នកមាន​សេចក្តី​ឃើញ​ខុស​។​បេ​។​ ​ជា​អ្នក​បបោសអង្អែល​ទិដ្ឋិ​របស់​ខ្លួន​ ​ប្រកាន់​មាំ​ ​លះបង់​បាន​ដោយ​កម្រ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ជា​អ្នក​បបោសអង្អែល​ទិដ្ឋិ​របស់​ខ្លួន​ ​ប្រកាន់​មាំ​ ​លះបង់​បាន​ដោយ​កម្រ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ផង​ ​ក្នុង​ព្រះធម៌​ផង​។​បេ​។​ ​ឈ្មោះថា​ ​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះសង្ឃ​ផង​ ​ឈ្មោះថា​ ​មិន​ធ្វើឲ្យ​ពេញលេញ​ ​ក្នុង​សិក្ខា​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ផង​ ​ក្នុង​ព្រះធម៌​ផង​។​បេ​។​ ​ក្នុង​ព្រះសង្ឃ​ផង​។​បេ​។​ ​មិន​ធ្វើឲ្យ​ពេញលេញ​ ​ក្នុង​សិក្ខា​ផង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ញ៉ាំង​អនុវាទ​ ​ដែល​កំពុង​កើត​ ​ឲ្យ​កើត​
ថយ | ទំព័រទី ៦៧ | បន្ទាប់