[​៨៧​]​ ​បណ្តា​អធិករណ៍​ទាំងនោះ​ ​កិច្ច​ ​ដែល​ចាត់ជា​កិ​ច្ចា​ធិ​ករណ៍​ ​តើ​ដូចម្តេច​។​ ​កិច្ច​ ​ឬកម្ម​ណា​ ​ដែល​សង្ឃ​គប្បី​ធ្វើ​ ​គឺ​ ​អបលោកនកម្ម​ ​ញត្តិកម្ម​ ​ញត្តិទុតិយកម្ម​ ​ញត្តិ​ចតុត្ថកម្ម​ ​ទាំងនេះ​ ​ហៅថា​ ​កិច្ច​ដែល​ចាត់ជា​កិ​ច្ចា​ធិ​ករណ៍​។​ ​បណ្តា​អធិករណ៍​ទាំងនោះ​ ​កិច្ច​ ​ដែល​មិនមែន​ជា​អធិករណ៍​ ​តើ​ដូចម្តេច​។​ ​អាចរិយ​កិច្ច​ ​ឧបជ្ឈាយ​កិច្ច​ ​សមានុ​ប​ជ្ឈា​យកិ​ច្ច​ ​សមា​នា​ចរិយ​កិច្ច​ ​ទាំងនេះ​ហៅថា​ ​កិច្ច​ ​មិនមែន​ជា​អធិករណ៍​។​ ​បណ្តា​អធិករណ៍​ទាំងនោះ​ ​អធិករណ៍​ ​ដែល​មិនមែន​ជា​កិច្ច​ ​តើ​ដូចម្តេច​។​ ​វិវាទាធិករណ៍​ ​អនុ​វា​ទា​ធិ​ករណ៍​ ​អាប​ត្តា​ធិ​ករណ៍​ ​នេះ​ហៅថា​ ​អធិករណ៍​ ​មិនមែន​ជា​កិច្ច​។​ ​បណ្តា​អធិករណ៍​ទាំងនោះ​ ​អធិករណ៍​ ​ដែល​ចាត់ជា​ ​អធិករណ៍​ផង​ ​ជា​កិច្ច​ផង​ ​តើ​ដូចម្តេច​។​ ​កិ​ច្ចា​ធិ​ករណ៍​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​កិច្ច​ផង​។​
 [​៨៨​]​ ​វិវាទាធិករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​យ៉ាង​។​ ​វិវាទាធិករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ពីរ​យ៉ាងគឺ​ ​សម្មុ​ខា​វិន័យ១​ ​យេ​ភុយ្យសិ​កា១​។​ ​វិវាទាធិករណ៍​ ​មិន​អាស្រ័យ​សមថៈ១​ ​គឺ​ ​យេ​ភុយ្យសិ​កា​ ​គ្រាន់តែ​រម្ងាប់​ដោយ​សមថៈ​តែ១​ ​គឺ​សម្មុ​ខា​វិន័យ​ក៏​មាន​។​ ​ពាក្យ​ដែល​បណ្ឌិត​ ​គប្បី​ពោល​ថា​ ​ក៏​មាន​ដូច្នេះ​។​ ​ពាក្យ​នោះ​ ​តើ​ដូច​សំដែង​ត្រង់​បទ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ៨០ | បន្ទាប់