ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …ក្នុង​កាលមុន …អំពី​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …បុគ្គល​ត្រេកអរ រីករាយ នឹង​ពួក​នោ​សញ្ញោ​ជនក្ខន្ធ រាគៈ ប្រារព្ធ​នូវ​ខន្ធ​នោះ​… ទោមនស្ស​កើតឡើង។ នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌​ផង នៃ​នោ​សញ្ញោជន​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …ក្នុង​កាលមុន …អំពី​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …បុគ្គល​ត្រេកអរ រីករាយ នឹង​ពួក​នោ​សញ្ញោ​ជនក្ខន្ធ ពួក​សញ្ញោជនៈ​ក្តី ពួក​ខន្ធ​ប្រកបដោយ​សញ្ញោជនៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ខន្ធ​នោះ។ សញ្ញោជន​ធម៌​ក្តី នោ​សញ្ញោជន​ធម៌​ក្តី ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បណ្ឌិត​គប្បី​ប្រារព្ធ​ធ្វើឲ្យ​មាន​វារៈ៣ ផង​ចុះ។
 [១៣] សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​ពួក​សញ្ញោជនៈ ឲ្យ​ជាទី​គោរព …មាន​វារៈ៣ មានការ​ធ្វើឲ្យ​ជាទី​គោរព​ជា​អារម្មណ៍។
ថយ | ទំព័រទី ១១ | បន្ទាប់