គន្ថវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃគន្ថវិប្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺហេតុដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិផង លោភៈផង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ហេតុដែលប្រកបដោយទោមនស្សផង បដិឃៈផង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ គន្ថសម្បយុត្តធម៌ក្តី គន្ថវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ផង នៃគន្ថវិប្បយុត្តធម៌ផង ដោយហេតុប្បច្ច័យ គឺហេតុដែលប្រកបដោយលោភៈ តែប្រាសចាកទិដិ្ឋផង លោភៈផង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ហេតុដែលប្រកបដោយទោមនស្សផង បដិឃៈផង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[១៣០] គន្ថសម្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺពួកគន្ថសម្បយុត្តក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវពួកគន្ថសម្បយុត្តក្ខន្ធ។ មូលទាំងឡាយ បណ្ឌិតត្រូវសួរក្នុងបទទាំង៣។ ពួកគន្ថវិប្បយុត្តក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវពួកគន្ថសម្បយុត្តក្ខន្ធ។