ឮនូវ​សំឡេង​ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ព្រមព្រៀង ដោយ​គន្ថ​វិប្បយុត្ត​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​គន្ថ​វិ​ប្ប​យុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​កិរិយា ពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល (ឲ្យ) នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …ត្រេកអរ រីករាយ នឹង​កុសលកម្ម​នោះ គន្ថ​សម្បយុត្ត​រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​គុណជាត មាន​ទាន​ជាដើម​នោះ ទិដ្ឋិ …ទោមនស្ស កើតឡើង។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌​ផង នៃ​គន្ថ​វិប្បយុត្ត​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ចក្ខុ …នូវ​វត្ថុ …​ពួក​ខន្ធ​ដែល​ប្រកបដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ក្តី លោភៈ​ក្តី ពួក​ខន្ធ​ដែល​ប្រកបដោយ​ទោមនស្ស​ក្តី បដិឃៈ​ក្តី ប្រារព្ធ​នូវ​ពួក​គន្ថ​វិ​ប្ប​យុត្ត​ក្ខន្ធ​ផង នូវ​លោភៈ​ផង នូវ​បដិឃៈ​ផង ទើប​កើតឡើង។
ថយ | ទំព័រទី ១១៦ | បន្ទាប់