ទិដ្ឋិគតវិប្បយុត្តលោភៈមុនៗ ជាបច្ច័យនៃពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធក្រោយៗផង នៃលោភៈផង ដោយអនន្តរប្បច្ច័យ បដិឃៈមុនៗ ជាបច្ច័យនៃពួកទោមនស្សសហគតក្ខន្ធក្រោយៗផង នៃបដិឃៈផង ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធផង នៃលោភៈផង នៃពួកទោមនស្សសហគតក្ខន្ធផង នៃបដិឃៈផង ដោយអនន្តរប្បច្ច័យ។ គន្ថសម្បយុត្តធម៌ក្តី គន្ថវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយអនន្តរប្បច្ច័យ គឺពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធមុនៗផង លោភៈផង ជាបច្ច័យនៃពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកទោមនស្សសហគតក្ខន្ធមុនៗក្តី បដិឃៈក្តី ជាបច្ច័យនៃពួកទោមនស្សសហគតក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតត្រូវសួរផងចុះ ពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធមុនៗក្តី លោភៈក្តី ជាបច្ច័យនៃទិដ្ឋិគតវិប្បយុត្តលោភៈក្រោយៗ