[១៦] នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​នោ​សញ្ញោជន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ(បុគ្គល) នូវ​ចក្ខុ …នូវ​វត្ថុ ថា​មិន​ទៀង …ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុជា​បច្ច័យ​នៃ​ពួក​នោ​សញ្ញោ​ជនក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ (បុគ្គល) នូវ​ចក្ខុ …ត្រេកអរ រីករាយ នឹង​វត្ថុ រាគៈ ប្រារព្ធ​នូវ​វត្ថុ​នោះ …ទោមនស្ស​កើតឡើង។ វត្ថុ​បុរេ​ជាត គឺ​វត្ថុជា​បច្ច័យ​នៃ​ពួក​សញ្ញោជនៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌​ផង នៃ​នោ​សញ្ញោជន​ធម៌​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។
ថយ | ទំព័រទី ១៥ | បន្ទាប់