បញ្ហាវារៈ
[១៧៧] នីវរណធម៌ ជាបច្ច័យនៃនីវរណធម៌ ដោយហេតុប្បច្ច័យ គឺពួកនីវរណហេតុ ជាបច្ច័យនៃពួកសម្បយុត្តកនីវរណៈ ដោយហេតុប្បច្ច័យ។ នីវរណធម៌ ជាបច្ច័យនៃនោនីវរណធម៌ ដោយហេតុប្បច្ច័យ គឺពួកនីវរណហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ នីវរណធម៌ ជាបច្ច័យនៃនីវរណធម៌ផង នៃនោនីវរណធម៌ផង ដោយហេតុប្បច្ច័យ គឺពួកនីវរណហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកនីវរណៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ នោនីវរណធម៌ ជាបច្ច័យនៃនោនីវរណធម៌ ដោយហេតុប្បច្ច័យ គឺពួកនោនីវរណហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ បដិសន្ធិ។