[២០១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤។បេ។ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២០២] នីវរណ​សម្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​នីវរណ​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​អវិជ្ជា​នី​វរ​ណៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកប​ដោយ​ឧទ្ទ​ច្ចៈ។ នីវរណ​វិប្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​នីវរណ​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង ពឹងផ្អែក​នឹង​ខន្ធ១ ជា​អហេតុកៈ ជា​នីវរណ​វិប្បយុត្ត ដរាបដល់​ពួក​អសញ្ញ​សត្វ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​នីវរណ​វិ​ប្ប​យុត្ត​ក្ខន្ធ ជា​អហេតុកៈ ពឹង​ផែ្អ​កនឹង​វត្ថុ។ នីវរណ​សម្បយុត្ត​ធម៌ ពឹង​ផែ្អ​កនឹង​នីវរណ​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​វត្ថុ។ នីវរណ​សម្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​នីវរណ​សម្បយុត្ត​ធម៌​ផង នឹង​នីវរណ​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង
ថយ | ទំព័រទី ១៨៤ | បន្ទាប់