[២០៦] នីវរណ​សម្បយុត្ត​ធម៌ លាយឡំ​នឹង​នីវរណ​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ លាយឡំ​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។ លាយឡំ​នឹង​នីវរណ​វិប្បយុត្ត​ធម៌​…។
 [២០៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
ការរាប់​វារៈ​ទាំង២ក្រៅពី​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។

បញ្ហា​វារៈ


 [២០៨] នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នីវរណ​សម្បយុត្ត​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ មូល​ទាំងឡាយ បណ្ឌិត​គប្បី​សួរ​ផង​ចុះ។ ពួក​នីវរណ​សម្បយុត្ត​ហេតុ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។ ពួក​នីវរណ​សម្បយុត្ត​ហេតុ
ថយ | ទំព័រទី ១៨៦ | បន្ទាប់