ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ជានីវរណសម្បយុត្ត ដែលខ្លួនលះបង់ហើយ ពិចារណានូវពួកកិលេស ដែលខ្លួនសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលខ្លួនសន្សំហើយ ក្នុងកាលមុន ឃើញនូវពួកនីវរណសម្បយុត្តក្ខន្ធ ថាមិនទៀង ជាទុក្ខ ជាអនត្តា ដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយនីវរណសម្បយុត្តចិត្ត ដោយចេតោបរិយញ្ញាណ ពួកនីវរណសម្បយុត្តក្ខន្ធ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នីវរណវិប្បយុត្តធម៌ ជាបច្ច័យនៃនីវរណវិប្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម …ពិចារណានូវហេតុនោះ (នូវពួកអំពើ) ដែលខ្លួនសន្សំហើយ ក្នុងកាលមុន …ចេញអំពីឈាន នូវឈាន …ពួកព្រះអរិយៈ ចេញអំពីមគ្គ នូវមគ្គ …ពិចារណានូវផល នូវព្រះនិព្វាន … ព្រះនិព្វាន ជាបច្ច័យនៃកិរិយាពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ នូវចក្ខុ …ឃើញច្បាស់នូវវត្ថុ នូវពួកនីវរណវិប្បយុត្តក្ខន្ធ ថាមិនទៀង ជាទុក្ខ