ជា​អនត្តា ឃើញ​នូវ​រូប​ដោយ​ទិព្វចក្ខុ ដរាប​អំពី​អា​វជ្ជ​នៈ។ នីវរណ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …ក្នុង​កាលមុន …អំពី​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …បុគ្គល​ត្រេកអរ រីករាយ ចំពោះ​ពួក​នីវរណ​វិ​ប្ប​យុត្ត​ក្ខន្ធ រាគៈ ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ។
 [២១០] នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ត្រេកអរ រីករាយ ព្រោះ​ធ្វើ​នូវ​រាគៈ ឲ្យ​ជាទី​គោរព រាគៈ ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​រាគៈ​នោះ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​នី​វរ​ណសម្បយុត្តា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​វិប្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​នី​វរ​ណសម្បយុត្តា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ នី​វរ​ណសម្បយុត្តា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង
ថយ | ទំព័រទី ១៨៩ | បន្ទាប់