នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នីវណវិប្បយុត្តធម៌ ជាបច្ច័យនៃនីវរណវិប្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល នូវទាន …នូវសីល …នូវឧបោសថកម្ម …ធ្វើនូវហេតុនោះ ឲ្យជាទីគោរព ហើយពិចារណា (នូវពួកអំពើ) ដែលខ្លួនសន្សំហើយ ក្នុងកាលមុន …ចេញអំពីឈាន នូវឈាន …ពួកព្រះអរិយៈចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព …នូវផល …នូវព្រះនិព្វាន …ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺនីវរណវិប្បយុត្តាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នីវរណវិប្បយុត្តធម៌ ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺនូវទាន…។បេ។ ក្នុងកាលមុន …នូវឈាន …នូវចក្ខុ …នូវវត្ថុ …ធ្វើនូវពួកនីវរណវិប្បយុត្តក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ទិដ្ឋិកើតឡើង ព្រោះធ្វើនូវហេតុនោះ ឲ្យជាទីគោរព។