[២១១] នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ (ខន្ធ៣) មុនៗ មិន​មាន​ក្នុង​ទីនេះ​ទេ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​នីវរណ​វិ​ប្ប​យុត្ត​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​នីវរណ​វិ​ប្ប​យុត្ត​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​អនុលោម​ញ្ញាណ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នីវរណ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៩១ | បន្ទាប់