[២១២] នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​រាគៈ ហើយ​សម្លាប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ នូវ​ទោសៈ …នូវ​មោហៈ មានះ និង​ទិដ្ឋិ …អាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា ហើយ​សម្លាប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ រាគៈ។បេ។ សេចក្តី​ប្រាថ្នា (ជា​បច្ច័យ) នៃ​រាគៈ។បេ។ ជា​បច្ច័យ​នៃ​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​វិប្បយុត្ត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​រាគៈ ហើយ​ឲ្យ​នូវ​ទាន នូវ​សីល …នូវ​ឧបោសថកម្ម ញុំាង​ឈាន វិបស្សនា មគ្គ និង​អភិញ្ញា …ញុំាង​សមាបត្តិ ឲ្យ​កើង​ឡើង នូវ​ទោសៈ …អាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា ហើយ​ឲ្យ​នូវ​ទាន។បេ។ ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង រាគៈ។បេ។ សេចក្តី​ប្រាថ្នា (ជា​បច្ច័យ) នៃ​សទ្ធា។បេ។ ជា​បច្ច័យ​នៃ​បញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៩២ | បន្ទាប់