ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ផង នៃនីវរណវិប្បយុត្តធម៌ផង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ជានីវរណសម្បយុត្ត ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។ នីវរណវិប្បយុត្តធម៌ ជាបច្ច័យនៃនីវរណវិប្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ នីវរណវិប្បយុត្តធម៌ ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺបុគ្គល នូវចក្ខុ …ត្រេកអរ រីករាយ ចំពោះវត្ថុ រាគៈ ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ និងទោមនស្សកើតឡើង ព្រោះប្រារព្ធនូវហេតុនោះ វត្ថុ ជាបច្ច័យនៃពួកនីវរណសម្បយុត្តក្ខន្ធ ដោយអត្ថិប្បច្ច័យ។ នីវរណសម្បយុត្តធម៌ក្តី នីវរណវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ជានីវរណសម្បយុត្តផង វត្ថុផង ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ផង វត្ថុផង ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។ នីវរណសម្បយុត្តធម៌ក្តី នីវរណវិប្បយុត្តធម៌ក្តី