[២២៦] ធម៌​ជា​នី​វរ​ណៈ និង​ជា​នី​វរ​ណិយៈ ជា​បច្ច័យ​នៃ​ធម៌​ជា​នី​វរ​ណៈ និង​ជា​នី​វរ​ណិយៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​នី​វរ​ណៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​នី​វរ​ណៈ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​ខន្ធ​ជា​នី​វរ​ណិយៈ និង​ជា​នោ​នី​វរ​ណៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​នី​វរ​ណៈ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​នី​វរ​ណៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​នី​វរ​ណៈ។ ធម៌​ជា​នី​វរ​ណិយៈ និង​ជា​នោ​នី​វរ​ណៈ ជា​បច្ច័យ​នៃ​ធម៌​ជា​នី​វរ​ណិយៈ និង​ជា​នោ​នី​វរ​ណៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល នូវ​ទាន …នូវ​សីល …ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ពិចារណា​នូវ​ឧបោសថកម្ម​នោះ ត្រេកអរ រីករាយ រាគៈ ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ និង​ទោមនស្ស កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ (នូវ​ពួក​អំពើ) ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …អំពី​ឈាន ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​គោត្រភូ នូវ​វោ​ទានៈ …នូវ​ពួក​កិលេស ដែល​ខ្លួន​លះបង់​ហើយ …នូវ​ពួក​កិលេស​ដែល​ខ្លួន​សង្កត់សង្កិន​ហើយ …នូវ​ពួក​កិលេស ដែល​ខ្លួន​ដក​ឡើង​ព្រម​ហើយ ក្នុង​កាលមុន …នូវ​ចក្ខុ …នូវ​វត្ថុ …នូវ​ពួក​ខន្ធ​ជា​នី​វរ​ណិយៈ និង​ជា​នោ​នី​វរ​ណៈ ថា​មិន​ទៀង …ឃើញច្បាស់ ត្រេកអរ រីករាយ។បេ។ ទោមនស្ស …
ថយ | ទំព័រទី ២០៣ | បន្ទាប់