ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ​ផង នូវ​ពួក​នី​វរ​ណៈ​ផង នូវ​ខន្ធ២…។ ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត​ក្តី ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ​ក្តី អាស្រ័យ​នូវ​ធម៌ ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត​ផង ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ជា​ថីនមិទ្ធ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ និង​ជា​អវិ​ជា្ជ​នី​វរ​ណៈ អាស្រ័យ​នូវ​ខន្ធ១ ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ​ផង នូវ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ​ផង នូវ​ខន្ធ២ …បណ្ឌិត (គប្បី​ធ្វើ) ឲ្យ​ជា​ចក្កៈ​ផង​ចុះ។ សេចក្តី​បំប្រួញ។
 [២២៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២២៩] ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត អាស្រ័យ​នូវ​ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​វិចិកិច្ឆា​នី​វរ​ណៈ អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​ឧទ្ធច្ច​នី​វរ​ណៈ។ ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត អាស្រ័យ​នូវ​ធម៌​ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ទើប​កើតឡើង
ថយ | ទំព័រទី ២០៧ | បន្ទាប់