ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។ ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត អាស្រ័យ​នូវ​ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត​ផង ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​វិចិកិច្ឆា​នី​វរ​ណៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​ឧទ្ធច្ច​នី​វរ​ណៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។ សេចក្តី​បំប្រួញ។ [២៣០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៣១] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ …ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៣២] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ …ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២០៨ | បន្ទាប់