សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​យ៉ាងនេះ​ដែរ មិន​មានការ​ធ្វើឲ្យ​ផ្សេងគ្នា​ទេ។
បញ្ហា​វារៈ
 [២៣៣] ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត ជា​បច្ច័យ​នៃ​ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កនី​វរ​ណៈ ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត ជា​បច្ច័យ​នៃ​ធម៌​ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត ជា​បច្ច័យ​នៃ​ពួក​នីវរណ​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត ជា​បច្ច័យ​នៃ​ធម៌ ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត​ផង ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​នី​វរ​ណៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២០៩ | បន្ទាប់