[២៩] ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​សញ្ញោជនៈ …នូវ​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី មោហៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ នូវ​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រាសចាក​សញ្ញោជនៈ នូវ​ខន្ធ២ …​ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ
ថយ | ទំព័រទី ២៥ | បន្ទាប់