អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នូវ​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​មោហៈ​ផង នូវ​ខន្ធ២…។
 [៣០] ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នូវ​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នូវ​ពួក​មហាភូត​ផង។ សេចក្តី​បំប្រួញ។
 [៣១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ២៦ | បន្ទាប់