ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ …ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​មោហៈ​ផង នឹង​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​ពួក​មហាភូត​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​មោហៈ​ផង។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ …ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​ពួក​មហាភូត​ផង ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​មោហៈ​ផង នឹង​ខន្ធ២…។
ថយ | ទំព័រទី ៣០ | បន្ទាប់