[៣៧] ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ដរាបដល់​បដិសន្ធិ ពួក​ខន្ធ​ដែល​ប្រាសចាក​សញ្ញោជនៈ ពឹងផ្អែក​នឹង​វត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​ខន្ធ​ដែល​ប្រាសចាក​សញ្ញោជនៈ ពឹងផ្អែក​នឹង​វត្ថុ មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នឹង​វត្ថុ ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣១ | បន្ទាប់