គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ …ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​មោហៈ​ផង នឹង​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​វត្ថុ​ផង។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី មោហៈ​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២…។
 [៣៨] ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ។ ព្រោះ​អវិ​គត​ប្ប​ច្ច័​យ។
 [៣៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៣២ | បន្ទាប់