[៤០] ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​នឹង​អហេតុ​កក្ខន្ធ១ ដែល​ប្រាសចាក​សញ្ញោជនៈ …ដរាបដល់​ពួក​អសញ្ញ​សត្វ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​អហេតុ​កក្ខន្ធ ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣៣ | បន្ទាប់