[៤៣] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ព្រោះ​នហេតុ​ប្ប​ច្ច័​យ …ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៦ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
ឯនិស្សយ​វារៈ ដូចគ្នានឹង​បច្ចយ​វារៈ​ដែរ។

សំសដ្ឋ​វារៈ


 [៤៤] ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ច្រឡូកច្រឡំ​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡូកច្រឡំ​នឹង​ខន្ធ១ ដែល​ប្រកបដោយ​សញ្ញោជនៈ នឹង​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ច្រឡូកច្រឡំ​នឹង​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡូកច្រឡំ​នឹង​ខន្ធ១ ដែល​ប្រាសចាក​សញ្ញោជនៈ នឹង​ខន្ធ២ …ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ច្រឡូកច្រឡំ​នឹង​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ ច្រឡូកច្រឡំ​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ច្រឡូកច្រឡំ​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ទើប​កើតឡើង
ថយ | ទំព័រទី ៣៥ | បន្ទាប់