ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡូកច្រឡំ​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​មោហៈ​ផង នឹង​ខន្ធ២…។ សេចក្តី​បំប្រួញ។
 [៤៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៤៦] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦។ ការរាប់​ទាំងពីរ​យ៉ាង​ក្រៅ​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។

បញ្ហា​វារៈ


 [៤៧] ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ
ថយ | ទំព័រទី ៣៦ | បន្ទាប់