[៤៨] ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ខន្ធ​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី មោហៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន នូវ​សីល …នូវ​ឧបោសថកម្ម …ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​ពួក​កុសល ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ចេញ​អំពី​ឈាន ពិចារណា​នូវ​ឈាន ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះនិព្វាន ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ ផល និង​ការពិចារណា ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ ជា​កិលេស​ដែល​ប្រាសចាក​សញ្ញោជនៈ ពិចារណា​នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន នូវ​ចក្ខុ …នូវ​វត្ថុ …ឃើញច្បាស់​នូវ​ពួក​ខន្ធ ដែល​ប្រាសចាក​សញ្ញោជនៈ​ផង
ថយ | ទំព័រទី ៣៨ | បន្ទាប់