បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន …នូវ​សីល …ធ្វើ​នូវ​ឧបោសថកម្ម ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង នូវ​ពួក​កុសល ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន …អំពី​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …បុគ្គល​ធ្វើ​នូវ​ពួក​ក្ខន្ធ ដែល​ប្រាសចាក​សញ្ញោជនៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រាគៈ​កើតឡើង ព្រោះ​ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។
 [៥០] ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ប្រកបដោយ​សញ្ញោជនៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​មោហៈ​ក្រោយៗ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នៃ​ធម៌​ប្រាសចាក​សញ្ញោជនៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៤២ | បន្ទាប់