ដោយអនន្តរប្បច្ច័យ ការពិចារណា ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃមោហៈក្រោយៗ ដែលច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈផង នៃធម៌ដែលប្រាសចាកសញ្ញោជនៈផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយអនន្តរប្បច្ច័យ។