បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នៃ​មោហៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​នូវ​ទាន។បេ។ ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង នូវ​សីល​…។បេ។ នូវ​បញ្ញា កាយិកសុខ កាយិកទុក្ខ និង​សេនាសនៈ …បុគ្គល​អាស្រ័យ​នូវ​មោហៈ ហើយ​ឲ្យ​នូវ​ទាន។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សទ្ធា។បេ។ សេនាសនៈ និង​មោហៈ ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល​…។បេ។ នូវ​បញ្ញា នូវ​កាយិកសុខ។បេ។ នូវ​សេនាសនៈ …
ថយ | ទំព័រទី ៤៦ | បន្ទាប់