អាស្រ័យនូវមោហៈ ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ និងមោហៈ ជាបច្ច័យនៃរាគៈ។បេ។ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈផង នៃធម៌ ដែលប្រាសចាកសញ្ញោជនៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺសទ្ធា។បេ។ បញ្ញា កាយិកសុខ។បេ។ សេនាសនៈ និងមោហៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយឧបនិស្សយប្បច្ច័យ