បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រាសចាក​សញ្ញោជនៈ និង​មោហៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ និង​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នៃ​មោហៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥២] ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ​… នូវ​វត្ថុ ថា​មិន​ទៀង …បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ
ថយ | ទំព័រទី ៤៨ | បន្ទាប់