កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកខន្ឋ ដែលប្រាសចាកសញ្ញោជនៈផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ …បុគ្គលត្រេកអរ រីករាយ នឹងវត្ថុ រាគៈ ប្រារព្ធនូវវត្ថុនោះ …ទោមនស្ស កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ ដោយបុរេជាតប្បច្ច័យ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈផង នៃធម៌ដែលប្រាសចាកសញ្ញោជនៈផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ …ពួកខន្ធដែលច្រឡំដោយឧទ្ធច្ចៈក្ដី មោហៈក្ដី កើតឡើង ព្រោះប្រារព្ធនូវវត្ថុ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។
[៥៣] ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃកាយនេះ
[៥៣] ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃកាយនេះ