បច្ចយ​វារៈ


 [៧] សញ្ញោជន​ធម៌ ពឹងផ្អែក​នឹង​សញ្ញោជន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូច​បដិ​ច្ច​វារៈ​ដែរ។ នោ​សញ្ញោជន​ធម៌ ពឹង​ផ្អែក​នឹងនោ​សញ្ញោជន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹង​ផ្អែក​នឹងនោ​សញ្ញោ​ជនក្ខន្ធ១ នឹង​ខន្ធ២… វត្ថុ ពឹងផ្អែក​នឹង​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ នឹង​មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ពួក​នោ​សញ្ញោ​ជនក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ សញ្ញោជន​ធម៌ ពឹង​ផ្អែក​នឹងនោ​សញ្ញោជន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សញ្ញោជនៈ ពឹងផ្អែក​នឹង​ពួក​នោ​សញ្ញោ​ជនក្ខន្ធ។ សញ្ញោជន​ធម៌​ក្តី នោ​សញ្ញោជន​ធម៌​ក្តី ពឹង​ផ្អែក​នឹងនោ​សញ្ញោជន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី សញ្ញោជនៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹង​ផ្អែក​នឹងនោ​សញ្ញោ​ជនក្ខន្ធ១ នឹង​ខន្ធ២… ពួក​សញ្ញោជនៈ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត
ថយ | ទំព័រទី ៦ | បន្ទាប់