គឺ​អវិជ្ជា​សញ្ញោជនៈ អាស្រ័យ​នូវ​វិចិកិច្ឆា​សញ្ញោជនៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។
 [៦៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
ការរាប់២យ៉ាង​ក្រៅ​នេះ​ក្តី សហជាត​វារៈ​ក្តី បណិ្ឌ​តគប្បី​ធ្វើ​យ៉ាងនេះ​ចុះ បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។

បញ្ហា​វារៈ


 [៧០] ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ ដោយហេតុ​ប្ប​ច្ច័​យ គឺ​កាមរាគ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ទិដ្ឋិ​សញ្ញោជនៈ​ផង នៃ​អវិជ្ជា​សញ្ញោជនៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ ចក្កៈ។ ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ
ថយ | ទំព័រទី ៦៧ | បន្ទាប់