ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ផង នៃ​ធម៌​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​កាមរាគ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ទិដ្ឋិ​សញ្ញោជនៈ និង​អវិជ្ជា​សញ្ញោជនៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [៧១] ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សញ្ញោជនៈ ប្រារព្ធ​នូវ​ពួក​សញ្ញោជនៈ ទើប​កើតឡើង។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ខន្ធ​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ប្រារព្ធ​នូវ​ពួក​សញ្ញោជនៈ ទើប​កើតឡើង។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​សញ្ញោជនៈ​ក្តី ពួក​ខន្ធ​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ប្រារព្ធ​នូវ​ពួក​សញ្ញោជនៈ ទើប​កើតឡើង។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ
ថយ | ទំព័រទី ៦៨ | បន្ទាប់