ពួក​សញ្ញោជនៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ។ សញ្ញោជន​ធម៌ ពឹងផ្អែក​នឹង​សញ្ញោជន​ធម៌​ផង នឹងនោ​សញ្ញោជន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិ​ដិ្ឋ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី ពឹងផ្អែក​នឹង​កាមរាគ​សញ្ញោជនៈ​ផង នឹង​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ទិដ្ឋិ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី ពឹងផ្អែក​នឹង​កាមរាគ​សញ្ញោជនៈ​ផង នឹង​វត្ថុ​ផង បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ នោ​សញ្ញោជន​ធម៌ ពឹងផ្អែក​នឹង​សញ្ញោជន​ធម៌​ផង នឹងនោ​សញ្ញោជន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹង​ផ្អែក​នឹងនោ​សញ្ញោ​ជនក្ខន្ធ១ផង នឹង​ពួក​សញ្ញោជនៈ​ផង នឹង​ខន្ធ២… (គប្បី​ចង) ជា​ចក្កៈ​ចុះ ពួក​នោ​សញ្ញោ​ជនក្ខន្ធ ពឹងផ្អែក​នឹង​ពួក​សញ្ញោជនៈ​ផង នឹង​វត្ថុ​ផង។ សញ្ញោជន​ធម៌​ក្តី នោ​សញ្ញោជន​ធម៌​ក្តី ពឹងផ្អែក​នឹង​សញ្ញោជន​ធម៌​ផង នឹងនោ​សញ្ញោជន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ទិដ្ឋិ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជន​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹង​ផ្អែក​នឹងនោ​សញ្ញោ​ជនក្ខន្ធ១ផង នឹង​កាមរាគ​សញ្ញោជនៈ​ផង នឹង​ខន្ធ២… (គប្បី​ចង) ជា​ចក្កៈ​ចុះ ទិ​ដិ្ឋ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​កាមរាគ​សញ្ញោជនៈ​ផង នឹង​វត្ថុ​ផង (គប្បី​ចង) ជា​ចក្កៈ​ចុះ។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ៧ | បន្ទាប់