សហជាត​វារៈ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។

បច្ចយ​វារៈ


 [៨៩] គន្ថ​ធម៌ ពឹងផ្អែក​នឹង​គន្ថ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ នោ​គន្ថ​ធម៌ ពឹង​ផ្អែក​នឹងនោ​គន្ថ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង ពឹងផ្អែក​នឹង​ខន្ធ១ មិនមែន​ជា​គន្ថៈ នឹង​ខន្ធ២ …ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ​ពឹងផ្អែក​នឹង​ពួក​ខន្ធ ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ នឹង​មហាភូត១ …​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ ពឹងផ្អែក​នឹង​វត្ថុ (ទើប​កើតឡើង)។ គន្ថ​ធម៌ ពឹង​ផ្អែក​នឹងនោ​គន្ថ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​គន្ថៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ ពួក​គន្ថៈ ពឹងផ្អែក​នឹង​វត្ថុ (ទើប​កើតឡើង)។ គន្ថ​ធម៌​ក្តី នោ​គន្ថ​ធម៌​ក្តី ពឹង​ផ្អែក​នឹងនោ​គន្ថ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ពួក​គន្ថៈ​ផង ចិត្តសមុដ្ឋាន​រូប​ផង ពឹងផ្អែក​នឹង​ខន្ធ១ មិនមែន​ជា​គន្ថៈ នឹង​ខន្ធ២ …​ពួក​គន្ថៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពឹងផ្អែក​នឹង​វត្ថុ (ទើប​កើតឡើង)។ គន្ថ​ធម៌ ពឹងផ្អែក​នឹង​គន្ថ​ធម៌​ផង នឹងនោ​គន្ថ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អភិជ្ឈា​កាយគន្ថៈ ពឹងផ្អែក​នឹង​សីលព្វត​បរាមាស​កាយគន្ថៈ​ផង នឹង​ពួក​សម្បយុត្ត​កក្ខន្ធ​ផង (បណ្ឌិត​គប្បី​ធ្វើ)
ថយ | ទំព័រទី ៧៩ | បន្ទាប់