[៩១] នោ​គន្ថ​ធម៌ ពឹង​ផ្អែក​នឹងនោ​គន្ថ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង ពឹងផ្អែក​នឹង​ខន្ធ១ មិនមែន​ជា​គន្ថៈ ជា​អហេតុកៈ នឹង​ខន្ធ២ …បដិសន្ធិ រហូតដល់​ពួក​អសញ្ញ​សត្វ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ ជា​អហេតុកៈ ពឹងផ្អែក​នឹង​វត្ថុ មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ​ផង នឹង​វត្ថុ​ផង (ទើប​កើតឡើង)។ សេចក្តី​បំប្រួញ។
 [៩២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។
 [៩៣] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ …ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៤] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ …ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ សូម្បី​និស្សយ​វារៈ ក៏​ប្រហែលគ្នា​នឹង​បច្ច័យ​វារៈ​ដែរ។ សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើឲ្យ​ជា​ប្រស្នា៩ ឯរូប​មិន​មាន​ទេ។
ថយ | ទំព័រទី ៨១ | បន្ទាប់