បញ្ហា​វារៈ


 [៩៥] គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​គន្ថៈ ជា​បច្ច័យ​នៃ​សម្បយុត្ត​កគន្ថៈ ដោយហេតុ​ប្ប​ច្ច័​យ។ គន្ថ​ធម៌ ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌​ផង នៃ​នោ​គន្ថ​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​គន្ថៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ បដិសន្ធិ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កគន្ថៈ ដោយហេតុ​ប្ប​ច្ច័​យ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌​ផង នៃ​នោ​គន្ថ​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៨២ | បន្ទាប់