គឺ​ពួក​ហេតុ​មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​គន្ថៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ គន្ថ​ធម៌​ក្តី នោ​គន្ថ​ធម៌​ក្តី ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​គន្ថៈ​ផង ជា​នោ​គន្ថៈ​ផង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កគន្ថៈ ដោយហេតុ​ប្ប​ច្ច័​យ។ គន្ថ​ធម៌​ក្តី នោ​គន្ថ​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​គន្ថៈ​ផង ជា​នោ​គន្ថ​ធម៌​ផង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ គន្ថ​ធម៌​ក្តី នោ​គន្ថ​ធម៌​ក្តី ជា​បច្ច័យ​នៃ​គន្ថ​ធម៌​ផង នៃ​នោ​គន្ថ​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​គន្ថៈ​ក្តី ជា​នោ​គន្ថៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​គន្ថៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [៩៦] គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​គន្ថៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​គន្ថៈ។ មូល បណ្ឌិត គប្បី​ធ្វើ​ផង​ចុះ ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​គន្ថៈ។ មូល បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ ពួក​គន្ថៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​គន្ថៈ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៨៣ | បន្ទាប់