គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …បុគ្គល​ពិចារណា​នូវ​កុសលកម្ម​នោះ ពិចារណា​នូវ​ពួក​កុសលកម្ម ដែល​បាន​សន្សំទុក​ល្អ​ហើយ ក្នុង​កាល​មុខ ចេញ​អំពី​ឈាន ហើយ​ពិចារណា​នូវ​ឈាន ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះនិព្វាន ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ ផល និង​ការពិចារណា ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ(ពិចារណា) នូវ​ពួក​កិលេស​មិនមែន​ជា​គន្ថៈ ដែល​លះបង់​ហើយ …ពិចារណា​នូវ​ពួក​កិលេស ដែល​ខ្លួន​សង្កត់សង្កិន​ហើយ ក្នុង​កាលមុន …នូវ​ចក្ខុ …នូវ​វត្ថុ នូវ​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ ថា​មិន​ទៀង …ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប​ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ព្រមព្រៀង​ដោយចិត្ត មិនមែន​ជា​គន្ថៈ​ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​កិរិយា​ពិ​ចារ​ណា​នូវ​ឥទិ្ធ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នោ​គន្ថ​ធម៌
ថយ | ទំព័រទី ៨៤ | បន្ទាប់