[៩៧] គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ប្រហែលគ្នា​នឹង​អារម្មណ​ប្ប​ច្ច័​យ មាន​អារម្មណ៍​ជាទី​គោរព ដែល​បណ្ឌិត​គប្បី​ធ្វើ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …ក្នុង​កាលមុន …អំពី​ឈាន …​ពួក​ព្រះ​អរិយៈ អំពី​មគ្គ …នូវ​ផល …នូវ​ព្រះនិព្វាន …ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ចក្ខុ …នូវ​វត្ថុ …ធ្វើ​នូវ​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …ដែល​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន …អំពី​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …ធ្វើ​នូវ​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ
ថយ | ទំព័រទី ៨៦ | បន្ទាប់