រីករាយ ចំពោះ​ខន្ធ​នោះ រាគៈ​កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​គន្ថៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌​ផង នៃ​នោ​គន្ថ​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន …ធ្វើ​នូវ​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ ពួក​គន្ថៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​គន្ថៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ គន្ថ​ធម៌​ក្តី នោ​គន្ថ​ធម៌​ក្តី ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​មាន​វារៈ៣។
 [៩៨] គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​គន្ថៈ​មុនៗ ជា​បច្ច័យ​នៃ​ពួក​គន្ថៈ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ គន្ថ​ធម៌ ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​គន្ថៈ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​គន្ថៈ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ គន្ថ​ធម៌
ថយ | ទំព័រទី ៨៧ | បន្ទាប់