ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌​ផង នៃ​នោ​សញ្ញោជន​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​សញ្ញោជនៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​នោ​សញ្ញោជន​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេ​តុ​ជា​នោ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [១២] សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សញ្ញោជនៈ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​សញ្ញោជនៈ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​នោ​សញ្ញោ​ជនក្ខន្ធ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​សញ្ញោជនៈ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​សញ្ញោជនៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​សញ្ញោជនៈ។ នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​នោ​សញ្ញោជន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន នូវ​សីល​…
ថយ | ទំព័រទី ៩ | បន្ទាប់