ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ បាន​ដល់​វារៈ​ទាំង៣ ដែល​បណ្ឌិត​គប្បី​ធ្វើ ដោយ​ន័យ​ដូចជា​អារម្មណ​ប្ប​ច្ច័​យដែរ។
 [១០០] នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ …នូវ​វត្ថុ ថា​មិន​ទៀង …ទោមនស្ស​កើតឡើង (បុគ្គល) ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល នូវ​ចក្ខុ …ត្រេកអរ រីករាយ ចំពោះ​វត្ថុ រាគៈ​កើតឡើង ទិ​ដិ្ឋ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ។បេ។ ទោមនស្ស​កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុជា​បច្ច័យ​នៃ​ពួក​គន្ថៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ
ថយ | ទំព័រទី ៩០ | បន្ទាប់